ការប្រមូលពន្ធលើអចលនទ្រព្យនៅតែមានបញ្ហាប្រឈម ជាក់ស្ដែង ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៣ ការប្រមូលពន្ធលើអចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធដារ គឺសម្រេចបានចំនួន ៥៦,៩៩ ប៊ីលានរៀល (ប្រមាណជា ១៤,២៥ លានដុល្លារ) ទោះបីជា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរំពឹងថាការប្រមូលចំណូលពន្ធនឹងសម្រេចបានដល់ ១០៧.៧%។ នេះបើយោងតាម ព្រឹត្តិបត្រព័ត៌មានប្រចាំសប្ដាហ៍របស់អគ្គនាយកដ្ឋានពន្ធដារ នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣។
យោងតាមរបាយការណ៍ ស្តីពីលទ្ធផលនៃការអនុវត្តថវិកាឆមាសទី១ និងការវាយតម្លៃការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ឆ្នាំ២០២៣ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានបង្ហាញថា តាមការប៉ាន់ស្មានរហូតដល់ដំណាច់ឆ្នាំ២០២៣ ចំណូលពន្ធដារនឹងសម្រេច បានប្រមាណ១០៧.៥%នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ ដែលឆ្លុះបញ្ចាំងឱ្យឃើញពីប្រសិទ្ធភាពនៃកិច្ចខិតខំប្រឹងប្រែង ក្នុងការអនុវត្តផែនការយុទ្ធសាស្ត្រ និងផែនការប្រតិបត្តិរបស់អគ្គនាយកដ្ឋានពន្ធដារ។
ក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៣ ពន្ធអាករសរុប ដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានមានចំនួន ៩ ៣៦៧,៤៤ ប៊ីលានរៀល (ប្រមាណជា ២ ៣១២,៩៥ លានដុល្លារ) ស្មើនឹង ៦៤.៧៦% នៃផែនការច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ តែទោះជាយ៉ាងនេះក្តី បើពិនិត្យពីលទ្ធផលនៃការប្រមូលចំណូលពន្ធតាម ប្រភេទពន្ធវិញ មានប្រភេទពន្ធមួយចំនួននៅតែមានបញ្ហាប្រឈម ជាក់ស្ដែងក្នុងរយៈពេល ៧ខែ ដើមឆ្នាំ២០២៣ ការប្រមូលពន្ធលើអចលនទ្រព្យ របស់អគ្គនាយកដ្ឋានពន្ធដារ គឺសម្រេចបានចំនួន ៥៦,៩៩ ប៊ីលានរៀល (ប្រមាណជា ១៤,២៥ លានដុល្លារ) បើប្រៀបធៀបនឹងផែនការ ប្រចាំឆ្នាំ២០២៣ ទើបតែសម្រេចបាន ៣៦.៩៩% ប៉ុណ្ណោះ។
ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និងចៀសវាងការផាកពិន័យលើម្ចាស់អចលនទ្រព្យដែលមិនបានបំពេញកាតព្វកិច្ចពន្ធនេះបាន ទាន់ពេលវេលា កាលពីថ្ងៃទី១១ ខែសីហាឆ្នាំ២០២៣ អគ្គនាយកដ្ឋានពន្ធដារបានចេញលិខិតជូនដំណឹងស្តីពីការរំលឹកលើកទី២ ការប្រកាស បង់ពន្ធលើអចលនទ្រព្យ និង/ឬពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ២០២៣ ក្នុងការក្រើនរំលឹកម្ចាស់អចលនទ្រព្យមួយចំនួនដែលនៅ មិនទាន់បានបំពេញកាតព្វកិច្ចប្រកាសនិងបង់ប្រាក់ពន្ធ ឱ្យមករួសរាន់បង់ប្រាក់ពន្ធយ៉ាងយឺតបំផុតត្រឹម ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៣ ជាកំណត់។ ចំពោះការខកខានមិនបានបំពេញកាតព្វកិច្ចសារពើពន្ធនេះ ម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទណ្ឌកម្មរដ្ឋបាលស្របតាមច្បាប់ ស្តីពីសារពើពន្ធ។
នៅក្នុងសេចក្តីជូនដំណឹងនោះ ក៏បានបញ្ជាក់នូវជម្រើសក្នុងការបង់ពន្ធ ចំនួន ៣ ដូចខាងក្រោម ៖
- នៅអគ្គនាយកដ្ឋានពន្ធដារ ឬសាខាពន្ធដារខេត្ត-ខណ្ឌដែលអចលនទ្រព្យស្ថិតនៅ
- នៅគ្រប់សាខាធនាគារពាណិជ្ជទាំង ១០ ដែលជាដៃគូរបស់អគ្គនាយកដ្ឋានពន្ធដារ
- តាមរយៈកម្មវិធីទូរស័ព្ទដៃអ្នកជាប់ពន្ធ GDT Taxpayer App។
លោកអ្នកអាចស្វែងរកដីសម្រាប់លក់តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property ដោយសេរីនិងឥតគិតថ្លៃ!
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline: +855 99 252288 , +855 66 252288
(Telegram)/ +855 16 252288
WeChat: HB066886633
ចុចលីងនៅទីនេះដើម្បីធ្វើការស្ទង់មតិឈ្នះរង្វាន់ពី Harbor Property!
មតិយោបល់