ការស្ថាបនាផ្លូវ៣៨ខ្សែក្នុងខេត្តសៀមរាប មកទល់ពេលនេះសម្រេចបាន៧០% ហើយ គម្រោងនឹងបញ្ចប់នៅក្នុងខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។ នេះបើយោងតាមឯកឧត្តម ស៊ុន ចាន់ ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានថ្លែង ក្នុងកម្មវិធី MPWT LIVE SHOW ធ្វើឡើង ថ្ងៃទី៣០ សីហា ឆ្នាំ ២០២១ កន្លងទៅនេះ។ តាមប្រភពដដែល ឯកឧត្តមបានលើកឡើងថា៖ "ថ្វីបើដំណើរការសាង់សងមួយចំនួនរង ផលប៉ះពាល់ពីការរីករាលដាលជំងឺកូវីដ១៩យ៉ាងណាក្ដី ក្រសួងនៅតែពន្លឿនការសាងសាង់ ដោយធ្វើយ៉ាងណាត្រូវតែផ្ដោតលើគុណភាពជាចម្បង សម្រាប់ប្រជាពលរដ្ឋក្នុងខេត្តសៀមរាប រួមទាំងប្រជាជនកម្ពុជាទូទាំងប្រទេសផងដែរ។ ទោះបីជាយ៉ាងណាក៏ដោយ យើងខ្ញុំសូមអភ័យទោស ចំពោះភាពរអាក់រអួលជាពិសេសចំពោះអាជីវករ និងហាងលក់ទំនិញនៅតាមដងផ្លូវ "។
ដើម្បីការពារកុំឱ្យមានធូលីដី ក្នុងកំឡុងពេលសាងសង់ឯកឧត្តម ស៊ុន ចាន់ ថុល ក៏បាន ស្នើឱ្យក្រុមការងារសាងសង់ត្រូវតែបាញ់ទឹកជាប្រចាំនៅលើកាដ្ឋានសំណង់។ ក្នុងនោះ លោកក៏បានបន្ថែមផងដែរថា ក្រុមការងារត្រូវខិតខំយកចិត្តទុកដាក់ឱ្យអស់ពីទាំងអស់លទ្ធភាពដើម្បីធានានូវការសាងសង់មិនបង្កឱ្យមានការកកស្ទះចរាចរណ៍ឡើយ។ គួរជម្រាបផងដែលថា គម្រោងនេះមានប្រវែងសរុប ១០៨,៧៤១គីឡូម៉ែត្រ និងត្រូវបានប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤៩លានដុល្លារអាមេរិកដោយក្នុងនោះចំនួន៩លាន ដុល្លារអាមេរិកចំណាយលើការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និង ទឹកកខ្វក់ខណៈ ៥លានដុល្លារទៀតសម្រាប់កែលម្អដងស្ទឹងសៀមរាប។
ផ្លូវទាំង៣៨ខ្សែនេះត្រូវបានបែងចែកជា ៤ប្រភេទដោយលាតសន្ធឹងលើសង្កាត់ទាំង១២ នៃ ក្រុងសៀមរាប។ក្រោយពេលបញ្ចប់ការសាងសង់ ផ្លូវនឹងត្រូវបានតភ្ជាប់ជាមួយប្រព័ន្ធផ្លូវធំផ្សេងៗ ទៀត ដើម្បីសម្រួលការកកស្ទះចរាចរណ៍ នៅក្នុងតំបន់មួយនេះ។
ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលក្នុងខេត្តសៀមរាប
អំពីសេវាកម្មឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 096 7876 902 (Telegram) / 066 886633
មតិយោបល់