គួរយល់ដឹង! ស្វែងយល់ពីប័ណ្ណកម្មសិទ្ធិកាន់កាប់អចនវត្ថុនៅប្រទេសកម្ពុជា
2021-04-27

ប័ណ្ណកម្មសិទ្ធិសំដៅទៅលើប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនទ្រព្យប្រភេទដីធ្លី ឬប្រភេទអចលវត្ថុដទៃទៀតដែលជាទ្រព្យសម្បត្តិជាប់ដី។ ក្នុងប្រទេសកម្ពុជាយើងភាគច្រើនគេនិយមប្រើប្រាប់ប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុបីប្រភេទដូចជា ប័ណ្ណកម្មសិទ្ធិប្លង់រឹង ប័ណ្ណកម្មសិទ្ធិប្លង់ទន់ និងប័ណ្ណកម្មសិទ្ធិរួម ឬម្ចាស់កម្មសិទ្ធិឯកជន។

 


The Prospects of Strata-title Office Developments - Construction & Property  News
 

 

យ៉ាងណាមិញយើងធ្លាប់ បកស្រាយពីប័ណ្ណកម្មសិទ្ធិកាន់កាប់ប្លង់រឹង និងប្លង់ទន់រួចរាល់មកហើយការពីអត្ថបទកន្លងទៅ (ចូលអានអត្ថបទដើម) លើកនេះយើងនឹងមកបកស្រាយអំពីប័ណ្ណកម្មសិទ្ធិរួម ឬម្ចាស់កម្មសិទ្ធិឯកជនវិញម្ដង។

 

ប័ណ្ណកម្មសិទ្ធិរួម ឬប័ណ្ណកម្មសិទ្ធិឯកជនត្រូវបានគេស្គាល់ថាជាវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនទ្រព្យ (Strata Title) ។ ជាក់ស្ដែង ប័ណ្ណកម្មសិទ្ធិឯកជននៅក្នុងអគារសហកម្មសិទ្ធិ  គឺជា ទម្រង់ថ្មីបំផុតនៃភាពជាម្ចាស់កម្មសិទ្ធិ និងអនុញ្ញាតឱ្យជនបរទេសអាចមានអចលនទ្រព្យ ដោយខ្លួនឯងស្របច្បាប់នៅប្រទេសកម្ពុជា។ ប័ណ្ណកម្មសិទ្ធិរួមមានអនុភាពតិចជាងប័ណ្ណកម្មសិទ្ធិដទៃទៀត ក៏ប៉ុន្តែប័ណ្ណកម្មសិទ្ធិរួមកំពុងតែមានការកើនឡើងយ៉ាងខ្លាំងនាពេលបច្ចុប្បន្ន គម្រោងអភិវឌ្ឍន៍ថ្មីជាច្រើនផ្ដល់នូវប្រភេទនៃប័ណ្ណកម្មសិទ្ធិរួមនេះផងដែរ។

 


 

 

គួរបញ្ជាក់ផងដែរថា ច្បាប់នៃ “ការកាន់កាប់របស់ជនបរទេស” ត្រូវបានប្រកាសឱ្យប្រើប្រាស់ នៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១០ មកម្លេះ។ ច្បាប់នេះកំណត់ឱ្យជនបរទេសកាន់កាប់ត្រឹមតែក្នុងអគារសហកម្មសិទ្ធិប៉ុណ្ណោះ ហើយជនបរទេសនៅតែមិនអាចកាន់កាប់ដីក្នុងប្រទេសកម្ពុជាបាននោះទេពីព្រោះវាផ្ទុយនឹងរដ្ឋធម្មនុញនៃព្រះរាជាណាចក្រកម្ពុជា។

 

 

 

អគារសហកម្មសិទ្ធិត្រូវបានគេកំណត់ជាអគារ ឬសំណង់ដែលមានម្ចាស់ចាប់ពី២ឡើងទៅរស់នៅក្នុងអគារតែមួយ ដែលមានផ្នែកខ្លះជាកម្មសិទ្ធិឯកជនដាច់ដោយឡែករបស់ម្ចាស់ម្នាក់ៗ និងផ្នែកខ្លះទៀតគឺជាកន្លែងប្រើរួមទូទៅដែលម្ចាស់ទាំងអស់អាចប្រើប្រាស់បាន។ (ឧទាហរណ៍អគារខុនដូអភិវឌ្ឍន៍ចម្រុះអគារការិយាល័យ) ដែលផ្នែកមួយចំនួនត្រូវបានកាន់កាប់ជាយូនីត ឯកជន ហើយផ្នែកមួយចំនួនទៀតជាតំបន់ប្រើប្រាស់រួមឬហៅថា (common areas)។

 

ដៃគូរសារព័ត៌មាន៖ SBM News

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 096 7876 902 (Telegram)/ 066 886633

WeChat: HB066886633

ប្លង់

មតិយោបល់(0)

មិន​ទាន់​មាន​អ្នក​ណា​បញ្ចេញ​មតិ​​ទេ ​អាចចុច "មតិយោបល់" ទីនេះ
ចំណេះដឹងពាក់ព័ន្ធ
  • ដឹងច្បាស់មុនទិញ! ដីចំណីព្រែក ស្ទឹង ទន្លេ សមុទ្រជារបស់អ្នកណា?
    2025-05-13
  • មានដឹងអត់ ខណ្ឌច្បារអំពៅតម្លៃដីប្រែប្រួលម៉េចដែរ?
    2025-03-07
  • ចំងល់ដែលមានការសួរច្រើនជាងគេទាក់ទងនឹងពន្ធប្រថាប់ត្រា
    2025-02-24
  • អ្នកជំនាញ៖ ប្រភេទអចលនទ្រព្យដែលមានសកម្មភាពច្រើនជាងគេនៅឆ្នាំ២០២៥
    2025-01-22