សេវាកម្មអតិថិជន +855 967876902
ការផ្សាយ
ចុះឈ្មោះជាភ្នាក់ងារ !
បានរក្សាទុក
ទាញយកភ្នាក់ងារ
ការកំណត់
ចេញពីគណនី
ភាសាខ្មែរ
English
ភាសាខ្មែរ
简体中文
ภาษาไทย
| ចុះឈ្មោះ
ការចុះឈ្មោះតាមលេខទូរស័ព្ទ

គណនីដែលមានស្រាប់?

ភ្លេចលេខសំងាត់
ចងលេខទូរស័ព្ទថ្មី
ឯកសារផ្លូវច្បាប់សំខាន់ៗ ដែលអ្នកត្រូវស្វែងយល់បន្ថែមមុននឹងទិញផ្ទះក្នុងបុរី
2021-09-10

បុរីសំដៅលើការរស់នៅបែបសហគមន៍មួយ​ដ៏មានប្រជាប្រិយភាពបំផុតសម្រាប់ប្រជាជនកម្ពុជា​ ដែលការរស់នៅនោះប្រមូលផ្ដុំទៅដោយលំនៅឋានផ្សេងៗគ្នា ដូចជាប្រភេទផ្ទះវីឡា ផ្ទះអាជីវកម្ម វីឡាកូនកាត់ និងផ្ទះល្វែង​ជាដើម។​ ទោះបីជាបច្ចុប្បន្នបុរីភាគច្រើនត្រូវបានអភិវឌ្ឍឆ្ងាយពីកណ្តាលទីក្រុង​ ១០-១៥ គីឡូម៉ែត្រយ៉ាងណាក្ដី ក៏ប្រជាជនខ្មែរភាគច្រើននៅតែចូលចិត្តរស់នៅក្នុងបុរី ដោយសារតែផ្ទះមានទំហំធំទូលាយ និងមានតម្លៃទាបបើប្រៀបធៀបទៅនឹងខុនដូ​។​យ៉ាងណាមិញ ក្នុងនាមយើងជាអ្នកទិញ តើមានចំណុចសំខាន់អ្វីខ្លះ ដែលអ្នកត្រូវដឹងមុននឹងសម្រេចចិត្តទិញលំនៅឋានក្នុងបុរី? នៅពេលនិយាយអំពីការទិញលំនៅឋាននៅក្នុងបុរី មនុស្សភាគច្រើនផ្ដោតការយកចិត្តទុកដាក់លើទីតាំង តម្លៃ និងម៉ូតផ្ទះ​ ប៉ុន្តែពេលខ្លះពួកគេមិនបានស្វែងយល់អំពីឯកសារច្បាប់សំខាន់ៗមួយចំនួនពីសំណាក់អ្នកអភិវឌ្ឍន៍គម្រោងនោះទេ។ 

 

ដោយឡែក ក្រៅពីទីតាំង តម្លៃ និងម៉ូតគេហដ្ឋាន អ្នកគួរសួរនាំអ្នកអភិវឌ្ឍន៍បុរីរបស់អ្នក​អំពីឯកសារច្បាប់ទាំង ៥ ប្រភេទដើម្បីប្រាកដថា គម្រោងនេះ​អាចទុកចិត្តបាន​ ហើយអាចធានាបាននូវសុវត្ថិភាព ១០០% បន្ទាប់ពីអ្នកវិនិយោគថវិការទាំងដុលទៅលើអចលនទ្រព្យមួយនោះ។ ខាងក្រោមនេះគឺជាឯកសារច្បាប់សំខាន់ៗ ៥ ប្រភេទ ដែលអ្នកត្រូវសួរអ្នកអភិវឌ្ឍន៍លំនៅឋាន មុនពេលអ្នកទិញអចលនទ្រព្យនៅក្នុងគម្រោងបុរី ជាពិសេសការអភិវឌ្ឍមុនគម្រោង។ប័ណ្ណចុះបញ្ជីក្រុមហ៊ុន៖​ មុនពេលចាប់ផ្តើមសាងសង់បុរី​ ក្រុមហ៊ុនអភិវឌ្ឍន៍មានកាតព្វកិច្ចត្រូវតែចុះបញ្ជីឱ្យរួចរាល់​ ដើម្បីទទួលបានការយល់ព្រមពីក្រសួងពាក់ព័ន្ធជាមុនសិន ទើបអាចទទួលបានសិទ្ធិសម្រាប់ការចាប់ផ្តើមសាងសង់គម្រោងរបស់ពួកគេ។ ការស្នើសុំពិនិត្យមើលប័ណ្ណចុះបញ្ជីក្រុមហ៊ុនស្របច្បាប់ គឺដើម្បីធានាបានថា​ គម្រោងនោះអាចដំណើរការដោយស្របច្បាប់។​

 

អាជ្ញាប័ណ្ណសាងសង់៖ មុននឹងផ្តល់អាជ្ញាប័ណ្ណសាងសង់ដល់ក្រុមហ៊ុន​សំណង់​ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នឹងធ្វើការត្រួតពិនិត្យពីគម្រោងរបស់ក្រុមហ៊ុនយ៉ាងហ្មត់ចត់​ ទាំងការរចនា និងគុណភាព រួមទាំងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតដូចជា៖ ប្រព័ន្ធទឹក​ ​ភ្លើង​ និងលូជាដើម ដើម្បីគាំទ្រដល់គម្រោងអភិវឌ្ឍទាំងមូល។

 

អាជ្ញាប័ណ្ណបុរី៖​​ ​ក្រោយពីក្រុមហ៊ុនអភិវឌ្ឍន៍បុរីបានបំពេញគ្រប់នូវតម្រូវការទាំងអស់ទាក់ទងនឹងគុណភាពសំណង់ ការរចនាប្លង់ ផែនការលក់​ និងឯកសារចាំបាច់ផ្សេងៗ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងផ្តល់អាជ្ញាប័ណ្ណបុរីដល់ពួកគេ ។ ជាទូទៅអ្នកអភិវឌ្ឍន៍ដែលគួរឱ្យទុកចិត្តបំផុត គឺត្រូវមានអាជ្ញាប័ណ្ណបុរីត្រឹមត្រូវ ដើម្បីបង្ហាញទៅកាន់អតិថិជនគោលដៅរបស់ពួកគេ។ប្លង់មេ៖ ប្លង់មេមានសារៈសំខាន់បំផុតចំពោះគម្រោងបុរីនីមួយៗ ដូច្នេះអ្នកត្រូវសួរក្រុមហ៊ុនអភិវឌ្ឍន៍​ ដើម្បីបង្ហាញប្លង់មេរបស់គម្រោង​ ដែលត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។​​ មុននឹងគម្រោងបុរីណាមួយអាចសាងសង់បាន​​ លុះត្រាណាគំរូប្លង់មេនៃគម្រោងមួយនោះត្រូវបានអនុម័តពីក្រសួងពាក់ព័ន្ធជាមុនសិន។​

 

ប្លង់រឹង៖​​ មុននឹងទិញលំនៅឋានក្នុងគម្រោងបុរីណាមួយ អ្នកគួរតែសួរអំពីប្លង់មេ​ និងប្លង់រឹងនីមួយៗ ពីអ្នកអភិវឌ្ឍន៍គម្រោងមួយនោះ។​ ប្លង់មេគ្របដណ្តប់លើដីទាំងអស់សម្រាប់ការអភិវឌ្ឍន៍បុរីទាំងមូល ខណៈដែលប្លង់កម្មសិទ្ធិនីមួយៗត្រូវបានបែងចែកជាយូនីតផ្សេងៗគ្នា។ ដូច្នេះ អ្នកត្រូវប្រាកដថាអ្នកអភិវឌ្ឍន៍គម្រោងនោះមានឯកសារច្បាប់ផ្លូវការ ដើម្បីបញ្ជាក់ពីប្លង់រឹងទាំងពីរប្រភេទនេះ។

 

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 855 967876902 (Telegram)/ 855 66886633

លំនៅឋាន