ខេត្តកែប៖ គោលដៅទេសចរណ៍ល្បីថាគ្រឿងសមុទ្រឆ្ងាញ់
2021-10-25

លំហែកាយនៅថ្ងៃចុងសប្តាហ៍ជាមួយគ្រួសារ ឬមនុស្សជាទីស្រលាញ់ ខេត្តកែបជាខេត្តមួយដែលមាន ទេសភាពស្រស់ស្អាតដោយមានទាំងឆ្នេរសមុទ្រ និងទេសភាពធម្មជាតិដ៏ស្រស់ស្អាត។ បើនិយាយអំពី គ្រឿងសមុទ្រស្រស់ៗ គេតែងតែនឹកដល់ខេត្តកែបជាក់ជាមិនខាន។

 

 

ខេត្តកែបស្ថិតនៅមិនឆ្ងាយពីក្រុងភ្នំពេញប៉ុន្មានទេ ដូច្នេះហើយបានជាខេត្តនេះសម្បូរដោយភ្ញៀវទេសចរចូលមកដល់ក្រុងកែបមានដើមឈើធំៗអមតាមដងផ្លូវបរិយាកាសក្នុងខេត្តមាត់សមុទ្រមួយ នេះពិតជាអំណោយផលយ៉ាងខ្លាំង។ នៅពេលបានមកដល់នេះប្រមាណម៉ោង៩ជាង យើងអាចធ្វើ ដំណើរទៅកាន់ហាងកាហ្វេមួយ ដែលមានទីតាំងស្ថិតនៅលើភ្នំតែម្តង Led Zep Cafe និយាយអោយចំគឺស្ថិតនៅលើភ្នំកែបតែម្តង។ ជិះអង្រឹងមើលទេសភាពពីលើភ្នំក្រេបរសជាតិកាហ្វេក្តៅៗដ៏ឆ្ងាញ់ពិសារ កាហ្វេមួយនេះមានប្រជាប្រិយភាពយ៉ាងខ្លាំងអ្នកដំណើរភាគច្រើនបានឡើងទៅផឹកកាហ្វេនៅទីនោះ។

 

 

នៅពេលបានមកដល់ខេត្តកែបហើយដូចបានរៀបរាប់ខាងដើមចឹង បើមកដល់ហើយមិនបានញ៉ាំគ្រឿងសមុទ្រ ជាពិសេសក្តាមនៅកែបដូចមិនបានមកដល់ខេត្តនេះចឹង។ ផ្សារក្តាមកែបដែលមានលក់គ្រឿងសមុទ្រថ្មីៗស្រស់សម្រាប់ភ្ញៀវទេសចរពិតជាសម្បូរបែប និងងាយស្រួលសម្រាប់អ្នកដែលមកកំសាន្តនៅទីនេះយ៉ាងខ្លាំង។ ចំណែកឯតាមបណ្តោយឆ្នេរកែបរាប់ចាប់តាំងពីផ្សារក្តាមទៅមានភោជនីយដ្ឋាន ហាងកាហ្វេ និងបារជាច្រើនដែលមានតុបតែងលំអយ៉ាងស្រស់ស្អាតផងដែរ។

 

 

សម្រាប់អ្នកដែលចូលចិត្តកំសាន្តបែបធម្មជាតិ កោះទន្សាយពិតជាកន្លែងមួយដែលលោកអ្នកមិនគួរមើលរំលង ទោះជាការផ្គត់ផ្គង់ទឹកស្អាត អគ្គិសនីនៅមិនទាន់មាន ប៉ុន្តែកោះដ៏តូចមួយនេះពិតជាមានទេសភាពធម្មជាតិពិតៗដែលឆក់យកបេះដូងអ្នកទេសចរដែលមកកាន់ទីនេះពិតប្រាកដមែន។

 

យោងតាមព័ត៌មានក្នុងស្រុកបានឲ្យដឹងថា កោះទន្សាយនឹងធ្វើការអភិវឌ្ឍន៍ទៅជាតំបន់ទេសចរលំដាប់ផ្កាយ៥ដែលមានទឹកប្រាក់វិនិយោគប្រមាណ ១៣០លានដុល្លារដែលរួមមានសណ្ឋាគារ​ផ្កាយ​ ៥ ចំនួន ៥៦៨ ​បន្ទប់​បាងហ្គាឡូ ១៦០ ​ខ្នង ក្យូស​ ៣០ ​ខ្នង កន្លែង​សម្រាប់​កីឡា​ជិះទូក-ម៉ូតូ កម្សាន្ត​ក្នុង​សមុទ្រ និង​កំពង់ផែ​ទេសចរណ៍​ជាដើម​។

 

 

ចំណែកឯអ្នកដែលមានបំណងចង់ស្នាក់នៅឆ្នេរកែប ឬកន្លែងស្នាក់នៅដែលមានផាសុកភាព ខេត្តកែប ពិតជាមានកន្លែងស្នាក់នៅគ្រប់ប្រភេទ ដែលផ្តល់ជូនអ្នកស្នាក់នៅទីនេះផងដែរ។ ប្រសិនបើលោកអ្នក មកកំសាន្តជាក្រុម Mount Horizon Villa ជាប្រភេទលំនៅឋានស្នាក់នៅសម្រាប់ភ្ញៀវទេសចរ។ មានទីតាំងនៅជិតឆ្នេរសមុទ្រ ជាប់ជើងភ្នំ ដែលអាចគេងបានដល់ទៅ៨នាក់ មានអាងហែលទឹក បន្ទប់ទទួលភ្ញៀវ មានបម្រើជាម្ហូបអាហារ។ ការស្នាក់នៅ និងរីករាយលក្ខណៈឯកជនបែបនេះ គឺលោកអ្នកអាចស្នាក់នៅទីនេះបាន។

 

រំសាយអារម្មណ៍នៅខេត្តកែបជាមួយក្រុមគ្រួសារ ឬមនុស្សជាទីស្រលាញ់ពិតជាបរិយាកាសដែលមិន អាចបំភ្លេចបាន ខេត្តកែបពិតជាធ្វើឲ្យអារម្មណ៍របស់លោកអ្នកមានភាពស្រស់ស្រាយ។

 

 

ដូចបានរៀបរាប់ខាងដើមដូច្នេះ ខេត្តកែបពិតជាមានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ដែលធ្វើឲ្យតម្លៃដីមានការហក់ឡើងផងដែរ។ គម្រោងពុះដីឡូតិ៍ក៏មានច្រើន ប៉ុន្តែគម្រោងដីឡូត៍ហាក់ដូចជានៅទ្រឹង ដោយប្រជាជនភាគច្រើនងាកមកទិញដីស្រែចំការដែលស្ថិតនៅគៀកនឹងមាត់សមុទ្រតែម្តង នេះបើយោងតាមលោក សុខ កេន ដែលជាម្ចាស់ក្រុមហ៊ុន កំពត រៀលអ៊ីស្ទេត ដែលបានផ្តល់បទសម្ភាសន៍ឲ្យសារព័ត៌មានក្នុងស្រុកមួយ។

 

ភ្ញៀវដែលបានមកទិញអចលនទ្រព្យនៅក្នុងខេត្តកែបភាគច្រើនគឺអ្នករស់នៅក្នុងក្រុងភ្នំពេញ។ សូមរំលឹកផងដែរថារដ្ឋាភិបាលបានដាក់គោលដៅ ដោយចាត់ទុកខេត្តកែបជាតំបន់ប៉ូលទេសចរណ៍ចំនួន៤ធំៗនៅក្នុងប្រទេសកម្ពុជា។

 

 

ចង់ស្វែងរកដីសម្រាប់លក់ ឬអចលន្រទ្យផ្សេងៗ សូមចូលទៅកាន់គេហទំព័រ Harbor Property ឬទាញយកកម្មវិធីទូរសព្ទដៃរបស់ Harbor Property ដោយឥតគិតថ្លៃ៕

 

អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ 096 7876 902 (Telegram)/ 066 886633

WeChat: HB066886633

រីស៊តកែបតំបន់ទេសចរណ៍កន្លែងលំហែការរស់នៅប្រចាំថ្ងៃ

មតិយោបល់(0)

មិន​ទាន់​មាន​អ្នក​ណា​បញ្ចេញ​មតិ​​ទេ ​អាចចុច "មតិយោបល់" ទីនេះ
ចំណេះដឹងពាក់ព័ន្ធ
  • ដឹងច្បាស់មុនទិញ! ដីចំណីព្រែក ស្ទឹង ទន្លេ សមុទ្រជារបស់អ្នកណា?
    2025-05-13
  • កោះព្រហ្មចារី៖ ឋានសួគ៌ធម្មជាតិនៅខេត្តក្រចេះ
    2025-03-20
  • ជំហាន 5 សំខាន់ៗសម្រាប់ការវិនិយោគដីធ្លីនៅកម្ពុជា ដែលអ្នកគួរដឹង
    2025-03-19
  • ស្តារកេរ្តិ៍ឈ្មោះក្នុងប្រព័ន្ធ CBC ឡើងវិញ ដើម្បីងាយស្រួលខ្ចីលុយធនាគារ
    2025-02-26