ឈ្វេងយល់អំពីនិន្នាការការិយាល័យនៅក្នុងក្រុងភ្នំពេញ
2023-04-19

Prince International Plaza

យោងតាមរបាយការណ៍របស់ក្រុមហ៊ុន Knight Frank បានឲ្យដឹងថាការិយាល័យប្រភេទB គឺជាប្រភេទ ការិយាល័យដែលមានការពេញនិយមបំផុតដែលតំណាងឲ្យ៤៦% ចំណែកឯការិយាល័យប្រភេទC និងប្រភេទការិយាល័យប្រភេទA តំណាងឲ្យ៣១% និង២៣%នៅក្នុងទីផ្សារការិយាល័យប្រទេសកម្ពុជា។  

 

គម្រោងអគារពាណិជ្ជកម្ម Prince International Plaza ដែលសាងសង់លើផ្ទៃដី៦៣,០០០ ម៉ែត្រការ៉េ ដែលផ្តល់ជាតួលេខបន្ថែមក្នុងការផ្គត់ផ្គង់ការិយាល័យក្នុងទីផ្សារ ហើយនឹងបញ្ចប់ក្នុងឆមាសទី២ឆ្នាំ ២០២២ ឈានជើងចូលឆ្នាំ២០២៣។ 

 

ខណ្ឌដូនពេញគឺមានទីតាំងអគារការិយាល័យតាំងនៅច្រើនជាងគេដែលតំណាងឲ្យ២៦% នៃការផ្គត់ផ្គង់សរុប។ ចំណែកឯខណ្ឌចំការមនតំណាងឲ្យ២៣%នៃការផ្គត់ផ្គង់ការិយាល័យសរុប។ 

 

ដោយសារការផ្គត់ផ្គង់ក្នុងឆមាសទី២នៃឆ្នាំ២០២២មានអត្រាទាប ហើយចំនួនការិយាល័យទំនេរមាន ការកើនឡើងន្លោះពី ៣៤%ទៅ ៣៩% ហើយវានឹងអាចកើនឡើងបន្តទៀតដោយយោងតាមគម្រោង ដែលនឹងបញ្ចប់ការសាងសង់ពីចុងឆ្នាំ២០២២ហៀបចូលឆ្នាំ២០២៣។

 

ខាងក្រោមជាគម្រោងអគារពាណិជ្ជកម្មដែលផ្គត់ការិយាល័យ៖ 

 

The peak

 

The Peak: អគារពាណិជ្ជកម្មចម្រុះដែលរួមមានលំនៅដ្ឋាន ពាណិជ្ជកម្ម ការិយាល័យ ជាដើមស្ថិតនៅចំ ទីប្រជុំជន មានភាពប្រណិតដែលផ្តល់នូវរសនិយមសំបូរបែបក្នុងការរស់នៅ ស្ថិតនៅក្នុងសង្កាត់ទន្លេបាសាក់ ដែលជាតំបន់ប្រជុំជនផ្តល់ភាពងាយស្រួលក្នុងការរស់នៅ។ ដូចបានរៀបរាប់ខាងដើមលើសពីការរស់នៅ អគារ The Peak ក៏មានផ្តល់ជូនការិយាល័យសម្រាប់ជួលផងដែរ។ 

 

ស្វែងរកការិយាល័យសម្រាប់ជួលនៅក្នុងក្រុងភ្នំពេញតាមរយៈ Harbor Property!  

 

Keystone Cambodia

 

Keystone: ជាប្រភេទអគារការិយាល័យប្រភេទ B ដែលស្ថិតនៅមហាវិថីព្រះនរោត្តម ដែលជាបណ្តុំនៃទី ប្រជុំជន។ មានយូនីតការិយាល័យចាប់ពី៧៧៩ម៉ែត្រការ៉េ មានកន្លែងចតធំទូលាយ និងការគ្រប់គ្រងសេវា កម្មអគារយ៉ាងល្អ។ មានកន្លែងចតយានយន្តធំទូលាយ ភោជនីយដ្ឋាន ស្កាយបារ ជាពិសេសស្ថិតនៅជិត សង្កាត់បឹងកេងកង១ដែលជាទីប្រជុំជនយ៉ាងមមាញឹក និងសំបូរបែប។​ (តម្លៃជួលជាមធ្យម ២៤ដុល្លារ ដល់២៨ដុល្លារក្នុងម៉ែត្រការ៉េ)

 

Morgan Tower

 

Morgan Tower: ជាអគារពាណិជ្ជកម្មចម្រុះដែលមានកំពស់ ២១០ម៉ែត្រ មានយូនីតសរុប៧០០ ដែលរួមមានលំនៅដ្ឋាន ការិយាល័យ ស្កាយបារ ក្លឹបហាត់ប្រាណ អាងហែលទឹក ផ្សារទំនើប និងកន្លែងចតយានយន្តធំទូលាយ។ 

 

មានទីតាំងស្ថិតនៅកោះពេជ្រ បើនិយាអំពីការិយាល័យវិញមានការផ្តល់ជូនជាប្រភេទការិយាល័យ 5-A ដែលគិតចាប់ពីអគារជាន់ទី៤ដល់ជាន់ទី៣៩ដែលមានទំហំចាប់ពី ៥៥ម៉ែត្រការ៉េដល់ ១៤៤៥.៤៥ម៉ែត្រការ៉េ។ មានចំណតយានយន្តធំទូលាយដែលអាចផ្ទុកយានយន្តបានចំនួន៦០០គ្រឿង ចំណតយានយន្តគឺមានចំនួន៥ជាន់នៅជាន់ក្រោមដី។  (តម្លៃជួលការិយាល័យជាធម្យម១២ដុល្លារក្នុងមួយម៉ែត្រការ៉េ)

 

GIA Tower

 

 

GIA Tower: ជាអគារពាណិជ្ជកម្មចម្រុះដែលមាន៤៣ជាន់ ស្ថិតនៅទីតាំងដ៏ល្អនៃទីប្រជុំជននោះគឺមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រ។ ជាអគារការិយាល័យប្រភេទ A ដែលគិតគូរពីបរិស្ថាន និងទេសភាព បៃតងសាកសមនឹងបុគ្គលិការិយាល័យ។ លក្ខខណ្ឌក្នុងការជួលបន្ទប់ការិយាល័យមានភាពបត់បែន និង ផ្តល់ជូននូវបទពិសោធន៍ក្នុងការធ្វើការអគារការិយាល័យដ៏ទំនើប៕​ (តម្លៃជួលការិយាល័យជាមធ្យម ២០ដុល្លារក្នុងមួយម៉ែត្រការ៉េ)

 


អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖

Hotline: +855 99 252288 , +855 66 252288

(Telegram)/ +855 16 252288

WeChat: HB066886633

 

 

ការជួលត្រឡប់អចលនទ្រព្យកម្ពុជាអគារពាណិជ្ជកម្មការិយាល័យវិនិយោគ

មតិយោបល់(0)

មិន​ទាន់​មាន​អ្នក​ណា​បញ្ចេញ​មតិ​​ទេ ​អាចចុច "មតិយោបល់" ទីនេះ
ចំណេះដឹងពាក់ព័ន្ធ
  • ដឹងច្បាស់មុនទិញ! ដីចំណីព្រែក ស្ទឹង ទន្លេ សមុទ្រជារបស់អ្នកណា?
    2025-05-13
  • ជំហាន 5 សំខាន់ៗសម្រាប់ការវិនិយោគដីធ្លីនៅកម្ពុជា ដែលអ្នកគួរដឹង
    2025-03-19
  • មានដឹងអត់អំពីតម្លៃដីចុងក្រោយរបស់ខណ្ឌទួលគោកវាប្រែប្រួលយ៉ាងណា?
    2025-03-18
  • ហេតុអ្វី មានគំនិតមួយចំនួនថាទិញខុនដូមិនល្អ?
    2024-12-07