អ្នករស់នៅក្នុងក្រុងភ្នំពេញតែងតែមមាញឹកនឹងការប្រកបរបររកស៊ីប្រចាំថ្ងៃ ដូច្នេះការដើរកំសាន្ត និងលំហែកាយគឺពិតជាសំខាន់។ ក្រុងតាខ្មៅសព្វថ្ងៃបានកែប្រែមុខមាត់និងមានការអភិវឌ្ឍន៍ទៅមុខ យ៉ាងលឿនគួរឲ្យកត់សំគាល់។
Harbor Property សូមលើកយកភោជនីយដ្ឋាន និងហាងកាហ្វេបែបក្នុងតំបន់ ដែលប្រកបដោយអាហារ ឆ្ងាញ់ៗ និងមានទេសភាព និងបរិយាកាសបែបធម្មជាតិគួរឲ្យចង់គយគន់ និងស្រូបខ្យល់បរិសុទ្ធ ដែលស្ថិតនៅមិនឆ្ងាយពីភ្នំពេញប៉ុន្មានទេ។
ភោជនីយដ្ឋាន ភាជន៍ ជាភោជនីយដ្ឋានបែបម្ហូបខ្មែរបែបស្រុកស្រែ រសជាតិដើមប្រកបដោយរសជាតិ ឈ្ងុយឆ្ងាញ់ពិសារ។ ភោជនីយដ្ឋានដែលមានផ្ទះខ្មែរបុរាណស្ថិតនៅ អមដោយរុក្ខជាតិបៃតង ធ្វើឲ្យបរិយាកាសស្រស់ស្រាយ។ ជាពិសេសមុខម្ហូបគឺសុតតែជាម្ហូបខ្មែរដែលយើងអាចនាំអារម្មណ៍ របស់ភ្ញៀវនឹកគិតដល់រសជាតិដើមម្ហូបតាមផ្ទះនៅស្រុកស្រែចំការ។
លើសពីមុខម្ហូបដែលមានភាពលេចធ្លោ ហាងនេះគឺមានការបម្រើសេវាកម្មប្រកបដោយភាពរួសរាយរាក់ ទាក់ និងភាពទន់ភ្លន់។ ម្ហូបដែលមិនគួររំលងនោះគឺ នំបញ្ចុកសម្លខ្មែរ និងត្រីឆ្កោកទន្លេអាំងអន្លក់ទឹកត្រីផ្អែមបន្លែស្រស់។ ជាពិសេសក៏មានទឹកកកឈូសទឹកស្ករត្នោតដែលជាប្រភេទបង្អែមលាងមាត់
ដ៏មានប្រជាប្រិយភាពបំផុត។ នៅភោជនីយដ្ឋាននេះនៅមានមុខម្ហូប និងភេសជ្ជៈជាច្រើនមុខ ទៀតផងដែរ។
ហាងកាហ្វេ « ផ្ទះនារី » ហាងកាហ្វេមួយនេះគឺមានដើមឈើ និងរុក្ខជាតិបៃតងជាច្រើន មានទីធ្លាធំទូលាយ ជាមួយនឹងការតុបតែងហាងដោយមានការបញ្ចូលគ្នារវាងក្បាច់តុបតែងបែបសម័យ និងបុរាណ។ ក្រេបកាហ្វេដ៏ឈ្ងុយ និងមានមុខម្ហូបជាច្រើនបម្រើជូនភ្ញៀវផងដែរ។
មិនត្រឹមតែប៉ុណ្ណោះនៅលើចានក្បានដែលដាក់ម្ហូបជូនភ្ញៀវគឺមានក្បាច់រចនាបែបខ្មែរ។ លោកអ្នកដែលមានសត្វចិញ្ចឹមគឺថាហាងមួយនេះអនុញ្ញាតិឲ្យយកចូលលេងកំសាន្តបានផងដែរ។
កសិដ្ឋានអមរៈ អាចជាផ្ទះលំហែកាយមួយសម្រាប់អ្នកដែលចង់បានភាពស្ងប់សុខ និងជៀសឆ្ងាយ ពីសំលេងអ៊ូរអ៊រ។ បរិយាកាស និងខ្យល់បរិសុទ្ទ ការបញ្ចេញសកម្មភាពការងារជាក្រុម រឹតតែធ្វើឲ្យ បរិយាកាសប្រកបដោយភាពរីករាយ។
ខាងលើជាភោជនីយដ្ឋាននិងកន្លែងលំហែកាយដែលស្ថិតនៅក្រុងតាខ្មៅដែលស្ថិតនៅក្នុងខេត្តកណ្តាល ហើយស្ថិតនៅជិតក្រុងភ្នំពេញបំផុត។
សូមរំលឹកផងដែរថា ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ក្នុងដំណាក់កាលទី១ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៤ និងគ្រោងដាក់ឱ្យដំណើរការនៅឆ្នាំ២០២៥ ប្រសិនបើគ្មានអ្វីប្រែប្រួលទេនោះ។ នេះបើយោងតាម លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល។ ដោយគិតត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ ការសាងសង់អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ ក្នុងដំណាក់ការទី១នេះ សម្រេចបានចំនួនជាង៥០% ហើយ ដោយចំណាយទឹកប្រាក់សរុបចំនួន ៧១២លានដុល្លារ ដែលអាកាសយានដ្ឋាននេះជាប្រភេទ 4F៕
លោកអ្នកអាចស្វែងរកដីសម្រាប់លក់តាមរយៈគេហទំព័រ ឬកម្មវិធីក្នុងទូរស័ព្ទរបស់ Harbor Property ដោយសេរីនិងឥតគិតថ្លៃ!
អំពីសេវាកម្ម ឬចម្ងល់ផ្សេងៗសូមទំនាក់ទំនងយើងខ្ញុំតាមរយៈ៖
Hotline: +855 99 252288 , +855 66 252288
(Telegram)/ +855 16 252288
WeChat: HB066886633
ចុចលីងនៅទីនេះដើម្បីធ្វើការស្ទង់មតិឈ្នះរង្វាន់ពី Harbor Property!
មតិយោបល់